សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 017 787 155
កីឡា​កម្ពុជា​បញ្ចប់​យុទ្ធនា​ការ​ស៊ីហ្គេម​ជាមួយ​នឹង​កា​រទទួល​មេដាយ​សរុប​៤៧
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   21-12-2013, 11:53 pm) |  ដោយ : អ៊ឹង ចំរើន           992
រូបភាព
កម្ពុជាមិន​បាន​សម្រេច​ផែន​ការ​ក្នុងការ​ទទួល​បាន​មេដាយមាស​ពីរ​ខ្ទង់​របស់​ខ្លួន​ឡើយពី​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី២៧នៅ​ទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា។ ក្នុងយុទ្ធ​នាការ​ដែល​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី៦ ខែ​ធ្នូ មក​ កម្ពុជាដណ្តើម​បាន​មេដាយ​សរុប​ចំនួន​៤៧ ដែល​ក្នុងនោះ​មាន​មាស​៨ ប្រាក់១១ និងសំរិទ្ធ​២៨។
 

ថ្វីត្បិត​តែ​កម្ពុជា​ទទួល​បាន​មេដាយមាស​ត្រឹម​៨មែន ប៉ុន្តែគិត​ទាំង​ចំនួន​ជ័យ​លាភី​ជាឯក​ត្ត​ជ​ន និង​ជា​ក្រុម (វ៉ូវីណាម​) នោះ មេដាយមាស​ចំនួន​១៤​ត្រូវ​បាន​បំពាក់​ជូន​ដល់អត្តព​លិក​កម្ពុ​ជា​។  
ខាងក្រោមនេះ​ជាលទ្ធផល​មេដាយ​ដែលកម្ពុជាទទួលបាន៖  

ចំបាប់ ១០ (មាស​៤ ប្រាក់​២ សំរិទ្ធ៤)
វ៉ូវីណាម ១០ (មាស​២ ប្រាក់​១ សំរិទ្ធ៧)
ប៉េតង់ ៨ (មាស​១ ប្រាក់​៤ សំរិទ្ធ​៣)
តៃក្វាន់ដូ ៥ (មាស​១ ប្រាក់​២ សំរិទ្ធ​២)
សីឈិនឡុង ៦ (ប្រាក់​២ សំរិទ្ធ៤)
កេមប៉ូ ៣ (សំរិទ្ធ៣)
សីប៉ាកតាក្រ ២ (សំរិទ្ធ២)
ទូកកានូ ១ (សំរិទ្ធ១)
ទូក​ប្រពៃណី១ (សំរិទ្ធ១)
វូស៊ូ ១ (សំរិទ្ធ១)។  

គេហទំព័រ​ថ្មីៗនឹងផ្តល់ព័ត៌មាន​ជាបន្តបន្ទាប់ទៀតជុំវិញព្រឹត្តិការណ៍កីឡាស៊ីហ្គេម
 
រក្សាសិទ្ធិដោយ thmeythmey.com
Comment (3)
Mony
22-12-2013, 2  
សង្ឃឹមថា Sea Game លើកក្រោយទៀត យើងនឹងទទួលបានច្រើនជាងមុន។

សំណូមពររាជរដ្ឋាភិបាល បង្កើនប្រាក់ខែជូនកីឡាករជាតិ
ដើម្បីអោយគ្នាបានមកហាត់ទៀងទាត់
និងបំពាក់ឧបករហាត់ប្រាណបន្ថែមទៀតអោយទាន់សម័យ។
សុខចាន់
22-12-2013, 2  
ខ្ញុំអត់ឃើញមានអ្វីខុសផង​ លោក សោរវុឌ្ឍន៍។ មេដាយ​ជាក្រុម​គឺមេដាយតែមួយទេ
ហែម សោរវុឌ្ឍន៍
22-12-2013, 2  
សីប៉ាក់តាក្របានពីណាមកមេដាយសំរឹទ្ធិ២? ពិនិត្យ និងកែសម្រួលខ្លឹមសារអត្ថបទឡើងវិញ ។ ឯទូកប្រពៃណីទេដែលបានមេដាយសំរឹទ្ធិ៣ នោះ ។
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ឈ្មោះពេញ
យោបល់ (*)
កូដសុវត្ថិភាព(*)
បញ្ជាក់:
យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។
លោក ភឿង កុម្ភៈ បានបញ្ចប់​ថ្នាក់អនុបណ្ឌិត ផ្នែក​អក្សរសិល្ប៍​បារាំង​មកពី​ប្រទេស​បារាំង និង​បច្ចុប្បន្ន​ជា​មន្ត្រី​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម​ផង​នោះ បាន​ចែករំលែក​ពិសោធន៍​ដើម្បី​រៀន​ភាសាបរទេស​មួយ​ឲ្យ​ពូកែ។ បើទោះជា​លោក​ផ្តល់​តម្លៃ​ខ្លះ​ទៅលើ​ឧបនិស្ស័យ​ពី​កំណើត​របស់​បុគ្គល​ខ្លះ​ទៅលើ​ភាសាបរទេស​មែន ប៉ុន្តែ​បើសិនជា​បុគ្គល​នោះ​មិន​ខិតខំ​ប្រឹងប្រែង​ខ្លួនឯង​បន្ថែមទៀត​នោះទេ នោះគេ​ពុំ​អាច​ក្លាយជា​អ្នក​ពូកែ​ភាសាបរទេស​ឡើយ។ លោក​បញ្ជាក់ថា អ្នករៀន​ភាសាបរទេស ក៏ត្រូវ​ស្គា​ល់ពី​ចំណុចខ្លាំង និង​ចំនុចខ្សោយ​របស់ខ្លួន​ដែរ។
12 minutes - 27
សម្ភាសន៍
មិន​ថា ប្រធាន​ឬ​ចៅហ្វាយនាយ​របស់​អ្នក ប្រើ​របៀប​នៃ​ការគ្រប់គ្រង ឬ​របៀប​នៃ​ការដឹកនាំ​នោះទេ គឺ​សុទ្ធតែ​ចង់​ឲ្យ​បុគ្គលិក​ធ្វើការ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ទទួលបាន​ផលប្រយោជន៍​ច្រើន។ ប្រធាន​ឬ​ចៅហ្វាយនាយម្នាក់ៗ សុទ្ធតែ​ប្រើ​របៀប​ផ្សេងគ្នា​ទៅតាម​អ្វីដែល​ពួកគេ​គិតថា មាន​ប្រសិទ្ធភាព​ខ្ពស់ជាង អ្នកខ្លះ​ប្រើ​របៀប​នៃ​ការគ្រប់គ្រង​បុគ្គលិក និង​អ្នក​ខ្លះទៀត ប្រើ​របៀប​នៃ​ការដឹកនាំ​បុគ្គលិក។ តើ​វា​មាន​លក្ខណៈ​ខុសគ្នា​យ៉ាងដូចម្តេច?
1 hrs - 1149
ពីនេះ ពីនោះ
​វ័យ២៥ឆ្នាំ យុវជន ព្រំ សន្តិភាព ជា​និស្សិត​អាហារូបករណ៍​កំពុង​សិក្សា​ឆ្នាំ​ទី៦ ផ្នែក​វេជ្ជសាស្ត្រ ជំនាញ​វេជ្ជបណ្ឌិត​ទូទៅ នៅ Belgorod State University ក្នុងប្រទេស​រុស្ស៊ី។ ថ្វី​ដ្បិត ខ្លួន​ជា​និស្សិត​អាហារូបករណ៍​ក៏ដោយ  តែ​អំឡុងពេល​សិក្សា​ជំនាញ​ពេទ្យ​នៅ​រុស្ស៊ី​នោះ ឪពុកម្តាយ​របស់​និស្សិត​សន្តិភាព បា​នរក​ខ្ចីលុយ​បងប្អូន​ដើម្បី​ផ្ញើ​ឲ្យ​លោក​ប្រចាំខែ បន្ថែម​លើ​លុយ​អាហារ​រូបករណ៍​របស់​រដ្ឋាភិបាល​កម្ពុជា និង​រុស្ស៊ី ដែល​លោក​ទទួល​បានតែ​ចំនួន ៦០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយខែ។
3 hrs - 509
ជីវព័ត៌មាន
លោក ចាន់ អ៊ា​ន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ជំរុញ​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ បន្តរ​រឹតបន្តឹង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​បន្ថែមទៀត ដើម្បី​បង្ការ​ទប់ស្កាត់​ភាព​អសកម្ម​កើតឡើង ។ លោក​បាន​បញ្ជាក់ថា បញ្ហា​គ្រប់គ្រង​ជនជាតិ​បរទេស​ជា​កត្តា​សំខាន់ ដែល​សមត្ថកិច្ច​គួរ​យកចិត្តទុកដាក់ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។
3 hrs - 98
  ភ្នំពេញ៖ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នឹង​ចាប់ផ្តើម​ដាក់អោយ​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ខាង មុខ​នេះ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​គោលដៅ​ធ្វើអោយ​អាស៊ាន​ក្លាយជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួមគ្នា​តែមួយ​ដើម្បី​ជំរុញ​តំបន់​នេះ​អោយមាន​លក្ខណៈ​ប្រកួតប្រជែង និង​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផ្តល់ឱកាស​ច្រើន​គួរសម។ ប៉ុន្តែ​កម្ពុជា​មិនទាន់​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ទេ។ អ្វីដែល​កម្ពុជា​ប្រឈម គឺ​ក្រុមហ៊ុន​បរទេស​មួយចំនួន​ធំ​នឹង​មក​ដណ្តើម​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ម្យ៉ាងទៀត កម្លាំង​ពលកម្ម​ខ្មែរ​អាច​នឹងរ​ត់ទៅ​ធ្វើកា​រ​អោយ​ក្រុមហ៊ុន​បរទេស​ជាជាង​ធ្វើ​ការអោយ​ក្រុមហ៊ុន​ខ្មែរ។
3 hrs - 3883
នៅ​ថ្ងៃទី២៣ ឧសភា​នេះ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​ខណ្ឌ៣ នៅក្នុង​រាជធានី​ភ្នំពេញ គឺ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ច្បារអំពៅ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា (EDC) កាលពីពេលថ្មីៗនេះ។
3 hrs - 242
ដំណើរ​ទៅកាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់ Singapore Cup នៅ​ប្រទេស​សឹង្ហ​បុរី ត្រូវបាន​បង្អាក់​សារជាថ្មី​ម្តងទៀត​ដោយសារ​ក្លិប​ជប៉ុន Albirex Niigata Singapore កាលពី​ល្ងាច​ថ្ងៃទី២២ ខែឧសភា នៅ​កីឡដ្ឋាន Jurong East Stadium។ Albirex Niigata Singapore បាន​យកឈ្នះ​ស្វាយរៀង ២-១ ខណៈ​កាលពី​ឆ្នាំមុន​ពួកគេ​បានទទួល​ជ័យជម្នះ ៣-០ ។
4 hrs - 548
នៅ​ប្រទេស​រំដួល​មានរឿង​ឆ្ងល់ រឿង​មហស្ចារ្យ ឬ​អច្ឆរិយៈ​រាប់មិនអស់។ គឺ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ដែល​ធ្វើ​រឿងឆ្ងល់ៗ មិន​ឲ្យ​គេ​យល់បាន។ សារព័ត៌មានថ្មីៗ សូម​បង្ហាញ​រឿង​មហស្ចារ្យ​មួយចំនួន​ដែល​ពលរដ្ឋ​នៃ​ប្រទេស​រំដួល​តែង​ធ្វើជា​ប្រចាំថ្ងៃ៖
4 hrs - 32810
ពីនេះ ពីនោះ
សហរដ្ឋអាមេរិក​បាន​ប្រកាស​បើកឱកាស​ដល់​យុវជន​កម្ពុជា អាច​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុងការ​ចូលរៀន​នៅក្នុង​សាកលវិទ្យាល័យ​យោធា​ដ៏ល្បីៗ នៅ​សហរដ្ឋអាមេរិក ដែលមាន​ដូចជា សាកលវិទ្យាល័យ US Military Academy West point សាកលវិទ្យាល័យ​the Naval Academyសាកលវិទ្យាល័យ Air Force Academy និង សាកលវិទ្យាល័យ the Coast Guard Academy។
5 hrs - 459
អង្គការសហប្រជាជាតិ (UN) ប្រកាស​ជ្រើសរើស​វិជ្ជាជីវៈ​វ័យក្មេង​មួយចំនួន​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ។
5 hrs - 406
ព័ត៌មានវីដេអូ
​តើ​ម​ជ្ឈ​ម​ណ្ឌ​ល​ជា​តិ​នៃ​ម​ជ្ឈ​ត្ត​កា​រ​ផ្នែ​ក​ពា​ណិ​ជ្ជ​ក​ម្ម​អា​ច​ជួ​យ​ដោះ​ស្រា​យ​វិ​វា​ទ​ពា​ណិ​ជ្ជ​ក​ម្ម​ដូ​ច​ម្តេ​ច​ខ្លះ​នៅ​ក​ម្ពុ​ជា​​?
4 day - 687
​​អា​គា​រ​T​h​e​ ​B​r​i​d​g​e​ ​ដ៏​ល្អ​ប្រ​ណិ​ត​នឹ​ង​ចេ​ញ​​រូ​​​ប​ ​​​រា​​​ង​​​ឆា​​​ប់​​​ៗ​​​នេះ​​​!​​​
1 week - 767
គម្រោង​ជីក​រ៉ែ នៅតែ​ជា​ទំនាស់​រវាង​សហគមន៍ រដ្ឋាភិបាល និង​ក្រុមហ៊ុន ​
2 week - 572
  រចនាសម្ព័ន្ធថ្មីៗ
ចំនួនអ្នកចូលទស្សនា
​​​​​​​​​​
  ថ្ងៃនេះ 76,870 
  ចូលអានអត្ថបទថ្ងៃនេះ 163,893 
  ពីម្សិលមិញ 133,081 
  ចូលអានអត្ថបទម្សិលមិញ 290,809 
  ខែមុន 1,935,252 
  សរុបក្នុងឆ្នាំ២០១៥ 11,976,446 
ថ្មីៗចាប់ផ្តើមដំណើរការ ថ្ងែទី ០១ ខែ មេសា ឆ្នាំ ២០១២